Contact Info: Olympic: 081 330 330/017 799 983 Veng Sreng: 085 454 222/081 310 310 info@sis.edu.kh
Today
221
Yesterday
386
This Week
607
This Month
4710
This Year
77650
Total
626627
ការស្រឡាញ់ គឺជាការចែករំលែក ការស្រឡាញ់ គឺជាការលះបង់
ថ្ងៃ ពុធ, ០៩២០១៩ 10:01 am
នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ គណៈគ្រប់គ្រងសាលាអន្តរជាតិ អេស អាយ អេស បានបង្កើតឱ្យមានកម្មវិធីសប្បុរសធម៌ SIS លើកទី៦ "SIS Charity Show 2019"។ ពីមួយឆ្នាំទៅមួយឆ្នាំយើងទទួលបានមូលនិធិកាន់តែច្រើន និងបានជួយកុមារកម្ពុជាយើងកាន់តែច្រើន ជាការពិតណាស់ លើសពីការប្រមូលថវិកាជួយមន្ទីរពេទ្រគន្ធបុប្ផា កម្មវិធីសប្បុរសធម៌នេះ បានបណ្តុះនូវគំនិតក្នុងការធ្វើទាន ដល់ប្អូនៗយុវវ័យដែលជាទំពាំងស្នងឬស្សី ឱ្យចេះរួបរូមសាមគ្គីគ្នា ចេះស្រឡាញ់ ចេះជួយ និងចេះលះបង់ “ការស្រឡាញ់ គឺជាការចែករំលែក” “ការស្រឡាញ់ គឺជាការលះបង់”។ ជាពិសេសយើងបានផ្តល់ឪកាសដល់ប្អូនៗ ដែលមានទេពកោសល្យ និងសមត្ថភាពល្អខាងសិល្បៈ បានសម្តែងបង្ហាញជូនទស្សនា ដែលសកម្មភាពនេះជាការធ្វើអំពើល្អ ក្នុងសង្គមមួយ មានតម្លៃមិនអាចកាត់ថ្លៃបាន។
គួររំលឹកផងដែរថា កម្មវិធីសប្បុរសធម៌នេះបានចាប់ផ្តើមតាំងពីឆ្នាំសិក្សា2012-13 និង2014 (រដូវកាលទី១ និង ទី២) យើងមិនបានរៀបចំកម្មវិធីអ្វីធំដំទេ យើងគ្រាន់តែធ្វើការអំពាវនាវស្នើសុំការជួយឧបត្ថម្ភ វិភាគទានពីសិស្សានុសិស្ស មាតាបិតាអាណាព្យាបាលនិងលោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកទាំងអស់ ពេលនោះយើងទទួលបានថវិកា 11លានរៀល បន្ទាប់មក 5000ដុល្លារ។ ចាប់ពីឆ្នាំ 2014-15 គឺជាឆ្នាំដំបូងនៃការរៀបចំប្រគុំតន្ត្រីសប្បុរស ប្រារព្វធ្វើនៅCKCC គឺជាការប្រគុំតន្រ្តីដ៏អស្ចារ្យមួយ កាលនោះយើងប្រមូលបានថវិកាមូលនិធិរហូតដល់10000ដុល្លារ និង10116ដុល្លារ តែក្នុងឆ្នាំ2016 យើងអាក់ខានធ្វើវា រយៈពេល១ឆ្នាំ ព្រោះកាលនោះសាលារៀនSISយើងត្រូវ រើទីតាំងថ្មីស្របពេលមកអគារបច្ចុប្បន្ន រហូតដល់ឆ្នាំទៅម៉ិញនេះ យើងបានចាប់ផ្តើមសារជាថ្មីវិញនៅទីនេះដដែល ដែលទទួលបានថវិកាមូលនិធិរហូតដល់២ម៉ឺនដុល្លារ៕