Contact Info: Olympic: 081​​ 330 330/017 799 983 Veng Sreng: 085 454 222/081 310 310 info@sis.edu.kh

Video Document

Social Media

Visitor Counter
Today 219

Yesterday 386

This Week 605

This Month 4708

This Year 77648

Total 626625


ការប្រកួតប្រជែងមុខម្ហូបខ្មែរ និងបង្អែមជាតិ ប្រចាំឆ្នាំ២០១៩

 ថ្ងៃ ច័ន្ទ, ០៨២០១៩ 10:12 am

សិស្សានុសិស្សសាលាអន្តរជាតិ អេស.អាយ.អេស (SIS) ជិត៨០០នាក់ ចូលរួមប្រកួតប្រជែងមុខម្ហូបខ្មែរ និងបង្អែមជាតិ។

ពិធីប្រកួតប្រជែងមុខម្ហូបខ្មែរ និងបង្អែមជាតិ នាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបំផុសឲ្យនិស្សិតថែរក្សាវប្បធម៌ខ្មែរ។ នេះបើតាមការលើកឡើងពី លោកស្រី ងឿន ផល្លីនពោធិតា នាយិកាសាលាអន្តរជាតិ អេស អាយ អេស (អតីតសាលាអន្តរជាតិសឹង្ហបុរី)។

សាលាអន្តរជាតិ អេស.អាយ.អេស បានរៀប ចំពិធីតាំងពិព័រណ៌ ប្រកួតប្រជែងមុខម្ហូបខ្មែរ និងបង្អែមជាតិ មានការចូលរួមពីសិស្សគ្រប់កម្មវិធីសិក្សា ជាពិសេសដល់សិស្សានុសិស្សដែលមកពី SIS សាខាស្ទឹងមានជ័យ ចំនួន០៣ក្រុម និងមកពីទីតាំងគោលខាងភាសាអង់គ្លេស ដល់ទៅ១៤ក្រម និងផ្នែកចំណេះ ទូទៅខ្មែរទីនេះមាន៣០ក្រម សរុបមានចំនួន៤៧ក្រម និងមានសមាជិកចូលរួមដល់ទៅ ៨១៩ នាក់។ ពិធីនេះ រៀបចំឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅសាលាអន្តរជាតិ អេស.អាយ.អេស សាខារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោកស្រី ងឿន ផល្លីនពោធិតា នាយិកាសាលាអន្តរជាតិ អេស អាយ អេស (អតីតសាលាអន្តរជាតិសឹង្ហបុរី) បានលើកឡើងថា ការប្រារព្ធពិធីតាំងពិព័រណ៍ ប្រកួតប្រជែងធ្វើម្ហូបខ្មែរ និងបង្អែមជាតិនេះ តាំងពីឆ្នាំ២០១១មក ហើយថ្ងៃនេះ ជាលើកទី៩ ។

លោកស្រី ងឿន ផល្លីនពោធីតា បានប ន្ថែមថា សាលាអន្តរជាតិ អេស អាយ អេស (SIS) បានប្រារព្ធពិធីតាំងពិព័រណ៌ម្ហូបខ្មែរនិងបង្អែមជាតិនេះជារៀងរាល់ឆ្នាំ និងឆ្នាំបន្តបន្ទាប់ទៀត ស្ថិតក្នុងគោលបំណងធំៗចំនួន០៣៖

ទី១៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងចូលមកដល់នៅពេលខាងមុខនេះ។

ទី២៖ ដើម្បីបំផុសសិស្សានុសិស្សអោយស្រលាញ់ និងថែរក្សាវប្បធម៌ខ្មែរ ដោយអោយសិស្សបានជួបជុំគ្នាលេង ល្បែងប្រជាប្រិយនានា យ៉ាងសប្បាយរីករាយ។

ទី៣៖ ផ្តល់បំណិនជីវិតដល់សិស្សក្នុងការងារដាំស្ល ធ្វើបង្អែម ជាដើម។

សូមបញ្ជាក់ថា សម្រាប់ជ័យលាភីទាំងបីក្រមឆ្នាំនេះ មិនត្រឹមតែត្រូវបានទទួលប្រាក់រង្វាន់លើកទឹកចិត្តចំពោះក្រុមសិស្សានុសិស្សប៉ុណ្ណោះទេ ថែមទាំងមានរង្វាន់លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូដឹកនាំសិស្សានុសិស្សក្រុមជ័យលាភីទៀតផង៕


រក្សា​សិទ្ធិ​គ្រប់យ៉ាង © ២០១៨ ដោយសាលាអន្តរជាតិ អេស អាយ អេស