Contact Info: Olympic: 081​​ 330 330/017 799 983 Veng Sreng: 085 454 222/081 310 310 info@sis.edu.kh

Video Document

Social Media

Visitor Counter
Today 221

Yesterday 386

This Week 607

This Month 4710

This Year 77650

Total 626627


សិស្សនៃសាលាអន្តរជាតិ អេស អាយ អេស ឈ្មោះ កង គីមឡេង

 ថ្ងៃ សៅរ៍, ១២២០១៩ 08:29 am

សិស្សនៃសាលាអន្តរជាតិ អេស អាយ អេស ឈ្មោះ កង គីមឡេង ជ័យលាភីនិទ្ទេស A តំណាងឲ្យសិស្សថ្នាក់ទី១២ និងសិស្សពូកែនៃសាលាអន្តរជាតិ អេស អាយ អេស (SIS) បានធ្វើការដាស់តឿនក្រើនរម្លឹកដល់យុវសិស្សជំនាន់ក្រោយទាំងអស់ថា បើចង់រៀនពូកែ ត្រូវចេះរៀបចំពេលវេលាសិក្សាឲ្យបានត្រឹមត្រូវ ពេលរៀន ពេលលេង ពេលគេង ពេលញ៉ាំ ពេលហាត់ប្រាណ ពេលលំហែខួរក្បាលជាដើម ដើម្បីធ្វើឲ្យខ្លួនយើងមានសុខភាពរឹងមាំ ក្នុងការទទួលយកនូវចំណេះថ្មីជាច្រើន។

យុវជន គីមឡេង ក្រើនរម្លឹកបែបនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា យុវសិស្សមួយចំនួនបានយកពេលវេលាសិក្សារបស់ខ្លួនទៅចំណាយពេលក្នុងការដើរលេង ផឹកស៊ី និងប្រព្រឹត្តិអំពើអសីលធម៌នៅក្នុងសង្គមចំនួន ដែលធ្វើឲ្យពួកគេប្រាស់ចាកពីការសិក្សា និងមិនមានចំណេះដឹងក្នុងខ្លួន ដែលធ្វើឲ្យពួកគេមិនអាចសេចក្ដីស្រមៃរបស់ខ្លួនទៅថ្ងៃអនាគត។

ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងប័ណ្ណសរសើរជូនដល់សិស្សានុសិស្សចំណេះទូទៅខ្មែរជំនាន់ទី១៤ ប្រចាំឆ្នំាសិក្សា២០១៨-២០១៩ នៃសាលាអន្តរជាតិSIS នៅព្រឹកថ្ងៃទី១១ តុលា នេះ នៅភោជនីដ្ឋានទន្លេបាសាក់២ លោកស្រីបណ្ឌិត ងឿន ផល្លីនពោធិតា នាយិកាសាលា SIS បានឯកភាពចំពោះការលើកឡើងរបស់ យុវសិស្ស កង គីមឡេង ក្នុងការបែងចែកពេលវេលាឲ្យត្រឹមត្រូវក្នុងសិក្សានេះ ដើម្បីជាគុណប្រយោជន៍ទៅថ្ងៃអានាគតសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិដងដែរ ហើយត្រូវជៀសឲ្យផុតពីការប្រឡូកប្រឡាក់នឹងគ្រឿងញៀន គ្រឿងស្រវឹង ឬប្រព្រឹត្តអំពើខ្វះក្រមសីលធម៌ផ្សេងៗ ដែលប៉ះពាល់ដល់សង្គមជាតិ។

ជាមួយគ្នានេះ លោកស្រីបណ្ឌិតក៏បានលើកទឹកចិត្តសិស្សទាំងអស់ ដែលមិនបានទទួលនិទ្ទេសតាមបំណងប្រាថ្នារបស់ខ្លួន សូមកុំអស់សង្ឃឹម ហើយត្រូវបន្តដំណើរទៅមុខទៀត ត្រូវចេះស្រឡាញ់ខ្លួនឯង លើកទឹកចិត្តឲ្យខ្លួនឯង និងផ្តល់ឱកាសឲ្យខ្លួនឯងជាថ្មីម្តងទៀត ដើម្បីសម្រេចក្តីស្រមៃ និងសុបិន្តរបស់ខ្លួនទៅថ្ងៃអនាគតឱ្យបានជោគជ័យ។

ទន្ទឹមនឹងសារនេះ លោកស្រីប្ដេជ្ញាថានឹងបង្កើនគុណភាពអប់រំឲ្យរឹតតែខ្លាំងក្លាឡើងដើម្បីធានាបាននូវទំពាំងស្នងឫស្សី ដែលមានសមត្ថភាពខ្ពស់ ក្នុងការចូលរួមកសាងប្រទេសជាតិយើងឲ្យមានការរីកចំរើនទៅមុខជាលំដាប់៕


រក្សា​សិទ្ធិ​គ្រប់យ៉ាង © ២០១៨ ដោយសាលាអន្តរជាតិ អេស អាយ អេស