ទំនាក់ទំនងព័ត៌មាន: Lucky Star: 081​​ 330 330/017 799 983 Veng Sreng: 085 454 222/081 310 310 info@sis.edu.kh

វីដេអូឯកសារ

ទំនាក់ទំនងសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 229

ម្សិលមិញ 174

ស​ប្តា​ហ៍​នេះ 2181

ខែ​នេះ 9798

ឆ្នាំ​នេះ 32724

ទាំងអស់ 384631


កម្មវិធីសប្បុរសធម៌នៃសាលាអេសអាយអេសលើកទី៧

 ថ្ងៃ ព្រហស្បតិ៍, ១៦២០២០ 09:16 am

សាលាអន្តរជាតិ អេស អាយ អេស (SIS) បានប្រារព្ធកម្មវិធីសប្បុរសធម៌ ជារៀងរាល់ឆ្នាំ ហើយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នេះកម្មវិធីសប្បុរសធម៌ ដែលត្រូវបានធ្វើឡើងជាថ្មី និងបានប្រមូលថវិកា បានជាង១ម៉ឺនដុល្លារសម្រាប់ ជួយមន្ទីរពេទ្រគន្ធបុប្ផា។ លោកស្រី បណ្ឌិតងឿន ផល្លីនពោធីតា នាយិកាសាលាអន្តរជាតិ អេស អាយ អេស (SIS ) បានមានប្រសាសន៍ថា នាងខ្ញុំមានមោទនភាពជាខ្លាំង ចំពោះប្អូនៗយុវសិស្ស ដែលបានចូលរួម និងការលៈបង់ទាំងកម្លាំងកាយ ពេលវេលា និងមួយចំនួនចំណាយទាំងថវិកា និងសម្ភារៈផ្ទាល់ខ្លួនថែមទៀត ពិតជាគួរអោយសរសើរ និងស្ញប់ស្ញែង។

លោកស្រីបន្តថា ជាការពិតណាស់ លើសពីការប្រមូលថវិកា ជួយមន្ទីរពេទ្រគន្ធបុប្ផា កម្មវិធីយើងបានបណ្តុះនូវគំនិតក្នុង​ការធ្វើទានដល់ប្អូនៗយុវវ័យ ដែលជាទំពាំងស្នងឬស្សី អោយចេះរួបរួមសាមគ្គីគ្នា ចេះស្រឡាញ់ ចេះជួយ និងចេះលះបង់ ការស្រឡាញ់ គឺជាការចែករំលែក” ”ការស្រឡាញ់ គឺជាការលះបង់។​ ​ជាពិសេសយើង​បានផ្តល់ឪកាសដល់ប្អូនៗ ដែលមានទេពកោសល្យ​សិល្បះ និងសមត្ថភាពល្អ បានសម្តែងបង្ហាញ ដែលនេះជាការធ្វើល្អ ក្នុងសង្គមមួយដែលមិនអាច​កាត់ថ្លៃ​បាន។​ អរគុណចំពោះការចូលរួមក្នុងការធ្វើប្រយោជន៏ ដ៏ធំដល់ប្រទេសកម្ពុជា នាងខ្ញុំសង្ឃឹមថា ក្នុងចិត្តអ្នកទាំងអស់គ្នា នឹងដិតជាប់នូវស្នាមញញឹម របស់កុមាររាប់លាននាក់ដែលយើងបានជួយ៕


រក្សា​សិទ្ធិ​គ្រប់យ៉ាង © ២០១៨ ដោយសាលាអន្តរជាតិ អេស អាយ អេស